ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០២៦-២០២៧ នាពេលខាងមុខ
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ២០២៦-២០២៧ និងការតាំងពិព័រណ៍ម្ហូបអាហារ បង្អែមខ្មែរ ក្នុងឱកាសអបអរពិធីបុណ្យឆ្លងឆ្នាំសកល ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៦ នាពេលខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីមុខម្ហូបខ្មែរដ៏សម្បូរបែបរបស់អ្នកបាត់ដំបង និងដើម្បីទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តបាត់ដំបង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
